====================================================================== អានខ្ញុំ LibreOffice 3.3 ====================================================================== ចំពោះបច្ចុប្បន្នភាពចុងក្រោយបំផុតចំពោះឯកសារ readme សូមមើល http://www.libreoffice.org/welcome/readme.html ឯកសារនេះមានព័ត៌មានសំខាន់អំពីកម្មវិធី LibreOffice ។ អ្នកត្រូវបានផ្ដល់អនុសាសន៍ ដើម្បីអានព័ត៌មាននេះដោយប្រុងប្រយ័ត្ន មុនពេលចាប់ផ្ដើមការដំឡើង ។ សហគមន៍ LibreOffice អាចទទួលខុសត្រូវ សម្រាប់ការអភិវឌ្ឍន៍ផលិតផលនេះ ហើយអញ្ជើញអ្នកឲ្យចូលរួមចំណែកជាសមាជិកសហគមន៍ ។ ប្រសិនបើ អ្នកជាអ្នកប្រើថ្មី អ្នកអាចទស្សនាតំបន់បណ្ដាញ LibreOffice ជាទីកន្លែងដែលអ្នកអាចស្វែងរកព័ត៌មានជាច្រើន អំពីគម្រោង LibreOffice និងសហគមន៍ ដែលនៅជុំវិញ ។ សូមទស្សនា http://www.libreoffice.org/ ។ តើ LibreOffice ពិតជាប្រើដោយសេរីសម្រាប់អ្នកប្រើមែនឬ ? ---------------------------------------------------------------------- LibreOffice អ្នករាល់គ្នាប្រើដោយឥតគិតថ្លៃ ។ អ្នកអាចយកច្បាប់ចម្បង LibreOffice នេះ ដំឡើងវាលើកុំព្យូទ័របានជាច្រើន ហើយប្រើវាបានតាមគោលបំណងរបស់អ្នក (រួមមាន ពាណិជ្ជកម្ម រដ្ឋាភិបាល ការគ្រប់គ្រងជាសាធារណៈ និងប្រើក្នុងការអប់រំ) ។ ព័ត៌មានលម្អិត សូមមើលអត្ថបទអាជ្ញាប័ណ្ណ ដាក់ក្នុងកញ្ចប់ទាញយក LibreOffice នេះ ។ ហេតុអ្វីបានជា LibreOffice ប្រើដោយឥតគិតថ្លៃសម្រាប់អ្នកប្រើ ? ---------------------------------------------------------------------- អ្នកអាចប្រើច្បាប់ចម្លងឥតគិតថ្លៃ LibreOffice នេះ ពីព្រោះអ្នកចូលរួមនីមួយៗ និងអ្នកឧបត្ថម្ភដែលបានរួមចំណែកលើ រចនា អភិវឌ្ឍន៍ សាកល្បង បកប្រែ ផ្ដល់ឯកសារ គាំទ្រ លក់ និងជួយជាមធ្យោបាយផ្សេងៗជាច្រើនទៀត ដើម្បីបង្កើត LibreOffice បច្ចុប្បន្ន វាជាកម្មវិធីផលិតភាពប្រភពកូដចំហដែលនាំមុខនៅលើពិភពលោក សម្រាប់នៅការិយាល័យ និងនៅផ្ទះ ។ ប្រសិនបើ អ្នកអបអរការខិតខំប្រឹងប្រែងរបស់ពួកគេ សូមប្រាកដថា LibreOffice នៅតែមានបន្ត សូមពិនិត្យមើលគម្រោងធ្វើការចែកចាយ សេចក្ដីលម្អិតhttp://www.documentfoundation.org/contribution/ ។ អ្នករាល់គ្នាអាចចូលរួមបាន ។ ---------------------------------------------------------------------- ចំណាំអំពីការដំឡើង ---------------------------------------------------------------------- តម្រូវការប្រព័ន្ធ ---------------------------------------------------------------------- * Microsoft Windows 2000 (Service Pack 4 ឬខ្ពស់ជាង), XP, Vista ឬ Windows 7 * Pentium compatible PC (ផ្ដល់អនុសាសន៍ឲ្យប្រើ Pentium III ឬ Athlon) * អង្គចងចាំ ២៥៦ មេកាបៃ (ផ្ដល់អនុសាសន៍ឲ្យប្រើអង្គចងចាំ ៥១២ មេកាបៃ) * រហូតដល់ ១.៥ ជីកាបៃអាចប្រើបានសម្រាប់ទំហំថាសរឹង * គុណភាពបង្ហាញ 1024x768 (ផ្ដល់អនុសាសន៍គុណភាពបង្ហាញដែលខ្ពស់ជាង) យ៉ាងហោចណាស់ ២៥៦ ពណ៌ សូមស្វែងយល់ថា សិទ្ធិអ្នកគ្រប់គ្រងត្រូវបានទាមទារសម្រាប់ដំណើរការដំឡើង ។ ការចុះឈ្មោះ LibreOffice ជាកម្មវិធីលំនាំដើមសម្រាប់ទ្រង់ទ្រាយ Microsoft Office អាចត្រូវបានបង្ខំ ឬ ទប់ស្កាត់ដោយប្រើបន្ទាត់ពាក្យបញ្ជាខាងក្រោមប្ដូរជាមួយកម្មវិធីដំឡើង ៖ * /msoreg=1 នឹងបង្ខំឲ្យចុះឈ្មោះ LibreOffice ជាកម្មវិធីលំនាំដើមសម្រាប់ទ្រង់ទ្រាយ Microsoft Office ។ * /msoreg=0 នឹងដាក់គំនៀបក្នុងការចុះឈ្មោះ LibreOffice ជាកម្មវិធីលំនាំដើមសម្រាប់ទ្រង់ទ្រាយ Microsoft Office ។ ប្រសិនបើអ្នកអនុវត្តការដំឡើងជាអ្នកគ្រប់គ្រងដោយប្រើ /a អ្នកត្រូវតែប្រាកដថា ឯកសារ msvc90.dll ត្រូវបានដំឡើងនៅក្នុងប្រព័ន្ធ ។ ឯកសារនេះត្រូវបានទាមទារសម្រាប់ LibreOffice ដើម្បីចាប់ផ្ដើមបន្ទាប់ពីការដំឡើងរបស់អ្នកគ្រប់គ្រង ។ អ្នកអាចយកឯកសារពី http://www.microsoft.com/downloads/details.aspx?familyid=9B2DA534-3E03-4391-8A4D-074B9F2BC1BF សូមស្វែងយល់ថា សិទ្ធិអ្នកគ្រប់គ្រងត្រូវបានទាមទារសម្រាប់ដំណើរការដំឡើង ។ សូមប្រាកដថា អ្នកមានអង្គចងចាំទំនេរគ្រប់គ្រាន់ ក្នុងថតបណ្ដោះអាសន្នលើប្រព័ន្ធរបស់អ្នក ហើយសូមប្រាកដថាការអាន ការសរសេរ និងសិទ្ធចូលដំណើរការត្រូវបានអនុញ្ញាត ។ បិទគ្រប់កម្មវិធីផ្សេងសិន មុនពេលចាប់ផ្ដើមដំណើរការដំឡើង ។ ការដំឡើង LibreOffice លើប្រព័ន្ធលីនុចដែលមានមូលដ្ឋានលើ ដេបៀន/អ៊ូប៊ុនទូ ---------------------------------------------------------------------- ប្រសិនបើ អ្នកមានកំណែ LibreOffice ចាស់បានដំឡើងរួចហើយ បន្ទាប់អ្នកនឹងត្រូវការលុបការដំឡើងចាស់ចេញសិន មុនពេលធ្វើបន្ត ។ សេចក្ដីណែនាំ អំពីរបៀបធ្វើវា សូមអានផ្នែកខាងក្រោម ក្នុងការលុបកំណែ LibreOfficeចាស់ចេញ ។ សេចក្ដីណែនាំ អំពីរបៀបដើម្បីដំឡើងកញ្ចប់ភាសា (ក្រោយពេល បានដំឡើងកំណែ LibreOffice) អង់គ្លេស US សូមអានផ្នែកខាងក្រោមកញ្ចប់ភាសាដែលបានដំឡើង ។ នៅពេលអ្នកស្រាយប័ណ្ណសារដែលបានទាញយក អ្នកនឹងឃើញ មាតិកាដែលមិនបានបង្ហាប់ទៅក្នុងថតរង ។ បើកឯកសារបង្អួចកម្មវិធីគ្រប់គ្រងឯកសារ ហើយប្ដូរថត ដោយចាប់ផ្ដើមជាមួយ "LibO_" បំពេញតាមលេខកំណែ និងព័ត៌មានកម្មវិធីមួយចំនួន ។ ថតនេះមានថតរងមួយ ហៅថា "DEBS" ។ ប្ដូរថតទៅជាថត "DEBS" ។ ចុចខាងស្ដាំ ខាងក្នុងថត ហើយជ្រើស "បើកក្នុងស្ថានីយ" ។ បង្អួចស្ថានីយនឹងបើក ។ ពីបន្ទាត់ពាក្យបញ្ជាស្ថានីយរបស់បង្អួចស្ថានីយ បញ្ចូលពាក្យបញ្ជាខាងក្រោម (អ្នកនឹងបានដាក់ប្រអប់បញ្ចូល ដើម្បីបញ្ចូលពាក្យសម្ងាត់អ្នកប្រើរបស់អ្នកជា root មុនពាក្យបញ្ជានឹងប្រតិបត្តិ) ។ sudo dpkg -i *.deb ពាក្យបញ្ជារបស់ dpkg ខាងលើជាផ្នែកដំបងនៃដំណើរការដំឡើង ។ ដើម្បីបំពេញដំណើរការបាន អ្នកចាំបាច់ត្រូវដំឡើង កញ្ចប់ការរួមបញ្ចូលផ្ទៃតុ ។ កិច្ចការដែលត្រូវធ្វើ ប្ដូរថតទៅកាន់ថត "ការរួមបញ្ចូលផ្ទៃតុ" ដែលនៅខាងក្នុងថត "DEBS" ដោយប្រើពាក្យបញ្ជាខាងក្រោម ៖ cd desktop-integration ឥឡូវ ដំណើរការពាក្យបញ្ជារបស់ dpkg ម្ដងទៀត ៖ sudo dpkg -i *.deb ឥឡូវ បានបញ្ចប់ដំណើរការដំឡើង អ្នកគួរតែមានរូបតំណាង សម្រាប់គ្រប់កម្មវិធី LibreOffice ក្នុងម៉ឺនុយ កម្មវិធី/Office ផ្ទៃតុរបស់អ្នក ។ ការដំឡើង LibreOffice លើ Fedora ស៊ូស៊ី Mandriva និងប្រព័ន្ធលីនុចផ្សេងទៀត ប្រើកញ្ចប់របស់ RPM ---------------------------------------------------------------------- បើអ្នកមានកំណែ LibreOffice ចាស់ដែលបានដំឡើងរួចហើយ បន្ទាប់អ្នកចាំបាច់លុបការដំឡើងវាសិន មុនពេលធ្វើបន្ត ។ សេចក្ដីណែនាំ ពីរបៀបធ្វើ សូមអានផ្នែកខាងក្រោមអំពីការលុបកំណែចាស់នៃ LibreOffice ។ សេចក្ដីណែនាំ ពីរបៀប ដំឡើងកញ្ចប់ភាសា (ក្រោយពេលដំឡើងកំណែ LibreOffice ជាភាសាអង់គ្លេស US ) សូមអានផ្នែកខាងក្រោមកញ្ចប់ភាសាដែលបានដំឡើង ។ នៅពេលអ្នកស្រាយប័ណ្ណសារដែលបានទាញយក អ្នកនឹងឃើញ មាតិកាដែលមិនបានបង្ហាប់ទៅក្នុងថតរង ។ បើកបង្អួចកម្មវិធីគ្រប់គ្រងឯកសារ ហើយប្ដូរថត ដោយចាប់ផ្ដើមជាមួយ "LibO_" បំពេញតាមលេខកំណែ និងព័ត៌មានកម្មវិធីមួយចំនួន ។ ថតនេះមានថតរងដែលហៅថា "RPMS" ។ ប្ដូរថតទៅជាថត "RPMS" វិញ ។ ចុចខាងស្ដាំ ខាងក្នុងថត ហើយជ្រើស "បើកក្នុងស្ថានីយ" ។ បង្អួចស្ថានីយនឹងបើក ។ ពីបន្ទាត់ពាក្យបញ្ជាស្ថានីយរបស់បង្អួចស្ថានីយ បញ្ចូលពាក្យបញ្ជាខាងក្រោម (អ្នកនឹងបានដាក់ប្រអប់បញ្ចូល ដើម្បីបញ្ចូលពាក្យសម្ងាត់អ្នកប្រើរបស់អ្នកជា root មុនពាក្យបញ្ជានឹងប្រតិបត្តិ) ។ ប្រព័ន្ធដែលមានមូលដ្ឋានលើ Fedora ៖ su -c 'yum install *.rpm' ប្រព័ន្ធដែលមានមូលដ្ឋាន Mandriva ៖ sudo urpmi *.rpm ប្រព័ន្ធដែលមានមូលដ្ឋានលើ RPM ផ្សេងទៀត (ស៊ូស៊ី ។ល។) ៖ rpm -Uvh *.rpm ពាក្យបញ្ជាខាងលើមិនមែនជាផ្នែកដំបូងនៃដំណើរការការដំឡើងទេ ។ ដើម្បីបញ្ចប់ដំណើរការ អ្នកចាំបាច់ត្រូវដំឡើងកញ្ចប់ការរួមបញ្ចូលផ្ទៃតុសិន ។ កិច្ចការត្រូវធ្វើ ប្ដូរថតទៅកាន់ថត "ការរួមបញ្ចូលផ្ទៃតុ" ដែលនៅក្នុងថត "RPMS" ដោយប្រើពាក្យបញ្ជាដូចខាងក្រោម ៖ cd desktop-integration ឥឡូវ រត់ពាក្យបញ្ជាការដំឡើងម្ដងទៀត ៖ ប្រព័ន្ធដែលមានមូលដ្ឋានលើ Fedora ៖ su -c 'yum install *redhat*.rpm' ប្រព័ន្ធដែលមានមូលដ្ឋានលើ Mandriva ៖ sudo urpmi *mandriva*.rpm ប្រព័ន្ធដែលមានមូលដ្ឋានលើ RPM ផ្សេងទៀត (ស៊ូស៊ី ។ល។) ៖ rpm -Uvh *suse*.rpm ឥឡូវ បានបញ្ចប់ដំណើរការដំឡើង អ្នកគួរតែមានរូបតំណាង សម្រាប់គ្រប់កម្មវិធី LibreOffice ក្នុងម៉ឺនុយ កម្មវិធី/Office ផ្ទៃតុរបស់អ្នក ។ ចំណាំ ចំណោះការរួមបញ្ចូលផ្ទៃតុ សម្រាប់ការចែកចាយលីនុច ដែលមិនមានសេចក្ដីណែនាំអំពីការដំឡើងខាងលើគ្រប់គ្រាន់ ---------------------------------------------------------------------- វាងាយស្រួលដំឡើង LibreOffice លើលីនុចផ្សេងទៀត ការចែកចាយមិនមានសេចក្ដីណែនាំគ្រប់គ្រាន់ក្នុងការដំឡើងទាំងនេះទេ ។ ទិដ្ឋភាពចម្បង សម្រាប់ភាពខុសគ្នាណាមួយអាចត្រូវបានជួបប្រទះការរួមបញ្ចូលក្នុងផ្ទៃតុ ។ ថតរួមបញ្ចូលផ្ទៃតុមានកញ្ចប់ដែលមានឈ្មោះ libreoffice3.3-freedesktop-menus-3.3.1.noarch.rpm (ឬឈ្មោះស្រដៀងនេះ) ។ វាជាកញ្ចប់ សម្រាប់ការចែកចាយលីនុច ដែលគាំទ្រ Freedesktop.org ការបញ្ជាក់ឲ្យច្បាស់/អនុសាសន៍ (http://en.wikipedia.org/wiki/Freedesktop.org) ហើយវាត្រូវបានផ្ដល់ សម្រាប់ការដំឡើង លើការចែកចាយលីនុចផ្សេងទៀត ដែលមិនមានសេចក្ដីណែនាំគ្រប់គ្រាន់ លើអ្វីដែលបានថ្លែងរួចមកហើយឡើយ ។ ដំឡើងកញ្ចប់ភាសា ---------------------------------------------------------------------- ទាញយកកញ្ចប់ភាសា សម្រាប់កម្មវិធី និងភាសាតាមបំណងរបស់អ្នក ។ វាមាននៅទីតាំងដូចគ្នា ជាប័ណ្ណសារដំឡើងចម្បង ។ ពីកម្មវិធីគ្រប់គ្រងឯកសាររបស់ Nautilus ស្រង់ប័ណ្ណសារដែលបានទាញយកចេញទៅក្នុងថត (ផ្ទៃតុរបស់អ្នក) ។ សូមប្រាកដថា អ្នកបានចាក់ចេញពីគ្រប់កម្មវិធី LibreOffice ហើយ (រួមមាន QuickStarter ប្រសិនវាត្រូវបានចាប់ផ្ដើម) ។ ប្ដូរថតទៅកាន់ថត ណាមួយដែលអ្នកបានស្រង់ចេញពីក្នុងកញ្ចប់ភាសាដែលអ្នកបានទាញយក ។ ឥឡូវ ប្ដូរថតទៅកាន់ថតដែលបានបង្កើត កំឡុងពេលដំណើរការការស្រង់ចេញ ឧទាហរណ៍ សម្រាប់កញ្ចប់ភាសាបារាំង ៣២ ប៊ីតជាប្រព័ន្ធដែលមានមូលដ្ឋានលើ ដេបៀន/អ៊ូប៊ុនទូ ថតត្រូវបានដាក់ឈ្មោះ LibO_, ព័ត៌មានអំពីកំណែមួយចំនួន plus Linux_x86_langpack-deb_fr ។ ឥឡូវ ប្ដូរថតទៅកាន់ថតដែលមានកញ្ចប់ត្រូវដំឡើង ។ លើប្រព័ន្ធដែលបានមូលដ្ឋានលើ ដេបៀន/អ៊ូប៊ុនទូ ថតក្លាយជា DEBS ។ លើ Fedora ស៊ូស៊ី ឬប្រព័ន្ធ Mandriva ថតក្លាយ...
Scott02